ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

គយស្ថិតនៅលើផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាបយកលុយពីក្រុមឈ្មួញដឹកទំនិញក្នុង១រថយន្តសាំយ៉ុងបង់ ៨០មុឺនទៅ១ លានរៀល ដែលដឹកទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា.!

ខេត្តត្បូងឃ្មុំ៖ ប្រភពថ្មីៗពីក្រុមឈ្មួញនិងអាជីវកររកសុីដឹក ជញ្ជូនទំនិញចេញចូលពីប្រទេសវៀតណាមឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៧ បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវអោយសុីជម្រៅជុំវិញភាពមិនប្រក្រតីរបស់ក្រុមគយមួយកន្លែងស្ថិតលើផ្លូវជាតិលេខ៧ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តអំពើពុករលួយប្រមូលលុយពីក្រុមអាជីវករម្ចាស់យានយន្តដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ។ទីតាំងក្រុមគយបើធ្វើដំណើរទៅ ស្រុកមេមត់ គឺកម្លាំងគយមួយក្រុមនេះដាក់នៅ លើផ្លូវជាតិ លេខ៧ ខាងឆ្វេងដៃ។ មហាជនជាច្រើនដាក់ជាចម្ងល់ឆ្ងល់ថាតើក្រុមគយចំណុចខាងលើ ចំណុះអោយគយខេត្ត ឬ គយចល័តលើផ្ទៃប្រទេស ចាំបង្ក្រាបបទ ល្មើសរត់ពន្ធ ? ឬក៍ចាំសង្កត់កក្រុមឈ្មួញនិងអាជីវករ រកសុីដឹកទំនិញស្របច្បាប់ឆ្លង កាត់លើកំណាត់ផ្លូវលេខ៧នេះ ? ។

ប្រភពអាជីវករដឹកទំនិញបានបន្តថា ទំនិញក្នុង១រថយន្តសាំយ៉ុង បង់ឱ្យក្រុមគយនៅទីតាំងខាងលើចំនួន ៨០មុឺនទៅ១លានរៀល ដែលដឹកទំនិញចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា។ បណ្ដាទំនិញទាំង ឡាយដែលឆ្លងដែនពីប្រទេសវៀតណាម ចូលមកនោះសុទ្ធតែត្រូវបង់ពន្ធនៅព្រំដែនរួចហើយ។ ហេតុដូចម្ដេចបានជាមានពួក គយនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀត ដែលចាំយកលុយស្រួលៗបន្ថែមទៀត។ ករណីនេះតើបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មែនដែរឬទេ? បើវាជាគយស្របច្បាប់គួរតែលើកផ្លាកទីស្នាក់ការឲ្យបានច្បាស់លាស់និងសមរម្យផង។ គួរបញ្ជាក់ថា គយមួយកន្លែងនេះឃើញតែរថយន្ត១គ្រឿង បិទផ្លាកគយ តែមិនឃើញលើកស្លាកទីស្នាក់ការឱ្យបានត្រឹមត្រូវតាម បទកដ្ឋានគតិយុត្ត នោះទេ? ហើយគេឃើញ តែរថយន្តដឹកទំនិញឆ្លងកាត់ចេញចូលឈប់បង់លុយនឹង យកឯកសារ”ត្រួតពិនិត្យ” តែតាមពិតចាំស្ទាក់រថយន្តដឹកទំនិញអោយបង់លុយចែកគ្នាធ្វើមានបានយ៉ាងសុខស្រួល?មិនថាតិច ឬច្រើនសុទ្ធតែត្រូវចូលទៅជួបពួកមន្ត្រី គយ តែប្រចាំការនៅទីនោះពោល (ប៉ុស្តិ៍ជជុះ) ។

ប្រភពពីពលរដ្ឋនៅក្បែរទីតាំងបានបន្ថែមថា គយជជុះនៅទីនេះមិនបានត្រួតពិនិត្យទំនិញអ្វីឲ្យច្បាស់លាស់នោះទេ? ពោលគឺយកតែ លុយក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់លើកំណាត់ផ្លូវផាតិលេខ៧ជាការស្រេច ។ ទំនិញដែលនាំចូលពីប្រទេសវៀត ណាមចូលមកប្រទេសកម្ពុជាដូចជាគ្រឿងឧបភោគបរិភោគបន្លែបង្ការជាដើម គឺគយដឹងតែពី យកលុយ,មិនបានត្រួតពិនិត្យអ្វីឡើយ។ ការដែលមិនបានត្រួតពិនិត្យអោយបានត្រឹម ត្រូវនោះវាបង្កហានិភ័យនិងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាពប្រជាពលរដ្ឋ ។

ប៉ុន្តែមន្ត្រីគយទាំងនោះអាចនិយាយថាបញ្ហាសុខភាពពាក់ព័ន្ធនឹងមន្ត្រីកាំកុងត្រូល រីឯ ពួកគាត់ជាគយដឹងតែយកលុយចែកគ្នាធ្វើមានបានប៉ុណ្ណោះទេ។ ដែលបញ្ហានេះថ្នាក់ដឹកនាំគួរត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីបញ្ហាតួនាទីគយនៅកន្លែងនោះផង។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ ប្ដេជ្ញាលុបបំបាត់ អំពើពុករលួយតាមដងផ្លូវចាត់វិធានការទប់ស្កាត់អំពើពុករលួយក្រុមមន្រ្តីគយជជុះតាម ដងផ្លូវចាំពួនស្ទាក់ចាប់រថយន្តអាជីវករនិងឈ្មួញដឹកបន្លែទំនិញចេញពីប្រទេសវៀត ណាមឆ្លងកាត់នៅលើកំណាត់ផ្លូវជាតិលេខ ៧ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នេះផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!