ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​វែកមុខ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​ជន​ស្លៀកពាក់​ស៊ី​វិល​មួយ​ក្រុម ដែល​ជិះ​តាម​កាក់​ម៉ូតូ​គ្មាន​ស្លាក​លេខ​របស់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​កោះ​ពេជ្រ.!

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិនិង​ជា​ស្នងការ​នគរ បាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​វែកមុខ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​ជន​ស្លៀកពាក់​ស៊ី​វិល​មួយ​ក្រុម ដែល​ជិះ​តាម​កាក់​ម៉ូតូ​គ្មាន​ស្លាក​លេខ​របស់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​កោះ​ពេជ្រ កាលពី​រាត្រី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ ។

ការ​បញ្ជា​នេះ ក្រោយ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​យុវជន​ម្នាក់​ឈ្មោះ Lu Cia បាន​បង្ហោះ​វី​ដេ​អូ និង​រូបភាព អម​ដោយសារ​រៀប រាប់​ថា ៖ «​លើក​ទី​មួយ​សម្រាប់​ខ្ញុំ កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ ម៉ោង​០៩​និង​៥៩​នាទី​យប់ ខ្ញុំ និង​មិត្តភក្ដិ​០៣​នាក់ ចេញពី​កន្លែង​ញ៉ាំ​អី រួច​ជិះ​ម៉ូតូ​និយាយ​គ្នា​តាម​ផ្លូវ​ទៅ​ផ្ទះ​។ ពេល​ជិះ​ដល់​ត្រង់​ចំណុច​ក្នុង​បរិវេណ​សួន​កោះ​ពេជ្រ ស្រាប់តែ​មាន​ជន​ស៊ី​វិល ចំនួន​០៥​នាក់​ទៅ​០៦​នាក់ ម៉ូតូ​ជិះ​មក​កៀរ ហើយ​ស្រែក​ប្រាប់​ពួក​ខ្ញុំ​ឲ្យ​ឈប់ ទាំង​គ្មាន​អត្តសញ្ញាណ​ណាមួយ​ដែល​សម្គាល់​បាន​ថា ពួក​គាត់​គឺជា​ប៉ូលិស ឬ​ក៏​ជា​ប្រជា​ការពារ នៅ​ក្នុង​តំបន់​នោះ​ឡើយ ហើយ​ទីនោះ ស្ងាត់​ពេក ទើប​ពួក​ខ្ញុំ​មិន​ព្រម​ឈប់ ក៏​បន្ត​ជិះ​ទៅ​មុខ​ពួក​គាត់​ព្យាយាម​ដេញ​តាម​ខ្ញុំ ហើយ​ស្រែក​តាម​ផ្លូវ​ថា ពួក​គាត់ គឺជា​ខាង “​ប៉ូលិស​ខណ្ឌ​” រហូត​ទាល់តែ​ដល់​កន្លែង​មាន​មនុស្ស​អ៊ូអរ​ទើប​ពួក​ខ្ញុំ​សម្រេច​ឈប់ ហើយ​ពួក​គាត់​ថា សុំ​ឆែក​មើល​ឯកសារ ព្រោះ​ម៉ូតូ​មិត្ត​ខ្ញុំ មិន​ទាន់​មាន​ស្លាក​លេខ ទាំង​ដែល​ម៉ូតូ​ខាង​ខ្ញុំ​ទើបតែ​ទិញ​ល្ងាច​មិ​ញ​។

ពួក​ខ្ញុំ ក៏​បង្ហាញ​ឯកសារ​ម៉ូតូ ទៅ​ពួក​គាត់​រួច​ហើយ ពេល​នោះ​ពួក​គាត់​ក៏​និយាយ​ថា គាត់​គ្រាន់តែ​សុំ​ឆែកនិង​ថត ដើម្បី​ការពារ​សុវត្ថិ ភាព​ពួក​ខ្ញុំ​។ប៉ុន្តែ​អ្វី​ដែល​ពួក​ខ្ញុំ ឃើញ​នៅ​សកម្មភាព ដែល​ពួក​គាត់​ធ្វើ​លើ​ខ្ញុំ គឺ​គួរ​ឲ្យ​ខ្លាច​ជាង​អ្វី​ដែល​ពួក​ខ្ញុំ​គិត​ទៅ​ទៀត​។អ្វី​ដែល​ពិសេសគឺ​ឯកសណ្ឋាន និង​ម៉ូតូ​ដែល​ពួក​គាត់​ជិះ​។ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ចង់​ស្នើ​ជា​សំណួរ ទៅ​កាន់​មន្ត្រី​នគរបាល​ខណ្ឌ​នានាសម្រាប់​ករណី​ដែល​ពួក​ខ្ញុំ​បាន​ជួប​ផ្ទាល់ នៅ​យប់​នេះ តើ​វា​ជា​តួនាទី ឬ​ភារកិច្ច​សម្រាប់​ការ​ឆែកឆេរ​កាក់​ម៉ូតូ​ស្រស់​ៗ ព្យាយាម​កាត់​ម៉ូតូ និង​ស្រែក​កំហោក នៅ​ទីកន្លែង​ស្ងាត់​បែប​នេះ​ឫ ? ញ័រ​សាច់​» ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!