ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យចំនួន០៥នាក់ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់.!

ភ្នំពេញ៖កាលពីយប់ថ្ងៃទី០២ ឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ មានជនសង្ស័យមួយក្រុមជិះម៉ូតូម៉ាកនិច ចំនួន ០៣គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ០១គ្រឿងម៉ាក IPHONE 11 PRO ពីជន រងគ្រោះកំពុងជិះម៉ូតូលើដងផ្លូវ០២នាក់ បានសម្រេច នៅចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិ គោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ព្រមជាមួយគ្នានោះ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ជិះល្បាតដល់ចំណុចផ្លូវបេតុងកែងស្ថានីយ៍ប៉ុស្តិ៍វិទ្យុABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ក៏បានប្រទះឃើញយុវជនមួយក្រុមជិះម៉ូតូម៉ាកនិច ចំនួន០៣គ្រឿង ដោយមានការសង្ស័យ ក៏បានធ្វើការឃាត់សួរនាំ និងឆែកឆេរ ប៉ុន្តែក្រុមជនសង្ស័យទាំងនោះមិនព្រមសហការបែជាបើកម៉ូតូរត់គេច ឃើញដូច្នេះកម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏ជិះម៉ូតូប្រដេញតាមរហូតដល់ចំណុច ផ្លូវបេតុងក្បែវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យចំនួន០២នាក់បានផ្តួលម៉ូតូចោល និងរត់គេចខ្លួន ភ្លាមៗនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏បានបន្តដេញចាប់ រហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ចំណែកបក្ខពួក០៤នាក់ទៀត បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។ លុះមកដល់វេលាម៉ោងប្រមាណ ១០និង២២នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបន្តស្រាវជ្រាវ ទៅដល់ទីតាំងដែលបក្ខពួកជនសង្ស័យ សំងំលាក់ខ្លួនត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់បន្ថែមទៀត និងចាប់យកវត្ថុតាងមួយចំនួន ដើម្បីចាត់ការតាមនីតិវិធី។

ក្រុមជនសង្ស័យទាំង០៥នាក់ រួមមាន៖ ១.ឈ្មោះ សំអូន ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ, ២.ឈ្មោះ ខ្លួត សុភមង្គល ហៅជា ភេទប្រុស អាយុ ១៦ឆ្នាំ, ៣.ឈ្មោះ យ៉ុង ភារុណ ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ, ៤.ឈ្មោះ ឈុន លីដាលីន ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ យ៉ុង ផាន់នី ភេទប្រុស អាយុ១៧ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង ០៥ នាក់ បានឲ្យដឹងដូចៗគ្នាថា ក្រុមពួកខ្លួនពិត ជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានចំនួន០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះ ត្រង់ចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ប្រាកដមែន។ ជនសង្ស័យ ឈ្មោះ ខ្លូត សុភមង្គល ហៅ ជា បានឲ្យដឹងទៀតថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ ខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅម្តុំរង្វង់មូលគួរស្រូវ និងកាលពីអំឡុង ខែឧសភា ឆ្នាំ២០ ២៣ ខ្លួនធ្លាប់បានប្រព្រឹត្ត អំពើហិង្សាដោយចេតនា ដោយកាប់បំផ្លាញម៉ូតូអ្នកដទៃនៅម្តុំរង្វង់មូលគួរស្រូវផងដែរ រីឯជនសង្ស័យឈ្មោះ យ៉ុង ផាន់នី ហៅ ហុង បានឲ្យដឹងដែរថា កាលពីអំឡុងឆ្នាំ២០២២កន្លងមក ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ នៅម្តុំផ្សារព្រែកជ្រៃ ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង បទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: សង្គម

Recent Posts

Bookmark and Promote!