ខេត្តព្រៃវែង៖ប្រភពថ្មីៗពីក្រុមអាជីវករដែល រកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមឆ្លងកាត់ផ្លូវជាតិលេខ១ បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិលេខ១ ដែលមានស្នាក់ការស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃ វែង និងបក្ខពួកឃុបឃិតជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំ ចូលទំនិញគេចពន្ធទំនិញបង់ ពន្ធមិនគ្រប់និងទំនិញខុស ច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹកទំនិ ញចេញពីទីក្រុងហូជីមុិញប្រទេសវៀតណាមចូលមកប្រទេសខ្មែរជាពិសេសដឹកទៅកាន់រាជធានីភ្នំពេញ។
ប្រភពបានបង្ហើបអោយដឹងថាលោក មួង ដារ៉ា ត្រូវបានអាជីវ ករនិងអ្នករកសុីដឹកទំនិញនិងពលរដ្ឋរស់នៅខេត្តព្រៃវែង រិះគន់ ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ ពន្ធមិនគ្រប់ដោយក្នុងរថយន្ត១គ្រឿងៗត្រូវ បង់លុយរាប់ពាន់ដុល្លារអាមេរិកក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវមិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។ប្រភពខ្លះបានអោយដឹងទៀតថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍តម្រូវអោយពួកគេបង់លុយដាក់ខែ ជូនមន្រ្តីគយខ្លួនដឹកនាំដោយលោក ម៉ួង ដា រ៉ា ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី ៤០ ០ ដុល្លារទៅ៦០០ដុល្លារសម្រាប់ហាងឬទី តាំងលក់ម៉ូតូអត់ពន្ធ ១កន្លែង។
ប្រភពបានអោយដឹងថា លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានគេលាតត្រដាងភាពមិនប្រក្រតីរបៀបពុករលួយច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ហេតុនេះហើយទើ បលោក មួង ដារ៉ា បណ្ដោយអោយ មេៗគយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃ វែង ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយបើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយសេរីគ្មានញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃ វែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះបីពួកគាត់បានបង់ពន្ធគយនៅតាមច្រករួចហើយក៍ដោយ ក៏តម្រូវអោយឈប់ឡានចូលបង់ លុយអោយក្រុមមន្រ្តីគយឬសន្តិសុខយាមតូបខាងមុខតម្រូវអោយបង់លុយចំនួន ១៥០,០០០ រៀល រុឺម៉ក ១ គ្រឿង រីឯម៉ូតូដឹកបន្លែ ត្រូវក្រុមលោកគយនិងក្រុមសន្តិ សុខយាមខាងមុខនោះអោយបង់លុយចាប់ ពី៥~៦មុឺនរៀល ក្នុងមួយជើងៗសម្រាប់រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើវិញគឺត្រូវបង់ លុយចាប់ពី៨~១៥មុឺន រៀលក្នុងមួយគ្រឿង ៗតាមការ កំណត់របស់លោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្ត ព្រៃវែង មិនអាចតវ៉ាបាន!ដោយគ្មានក្រដាស់ស្នាមឬវិកយ័ បត្រអ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក មួង ដារ៉ា បានបន្តអោយដឹងថា ដោយសារតែចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ក្នុងការទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃ វែង ទើបលោក មួង ដារ៉ា ប្រើគ្រប់វិធីសាស្រ្តស្រង់ដើម។ ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២០ រហូត មកដល់បច្ចុប្បន្ននេះ គឺលោក មេគយរូបនេះមិនបានចាត់វិធានការ ទប់ស្កាត់អំពើពុករលួយរបស់មេៗការិយា ល័យគយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យគយ នីមួយៗនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យក៏ដូច ជាប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី និងប្រធានការិយាល័យ គយនៅច្រកទ្វារអន្តរជាតិកោះរការល្បីល្បា ញកាន់តែខ្លាំងប្រព្រឹត្តពុករលួយជិះសេះ លែងដៃ។
ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរ ជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្តអោយដឹងថា លោកប្រធានការិយាល័យគយច្រកទ្វារអន្តរម៉ឺនជ័យ បើក ដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធនិងទំនិញ បង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងរលូន។ ចំណែកឯលោក ហង្ស វណ្ណា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបន្ទាយ ចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរទេខាងបើកដៃអោយឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ យ៉ាងពេញ បន្ទុកផងដែរ។ ដូច្នេះលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយ កដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយតទៅទៀតនោះទេ។ ព្រោះករណីខាងលើនេះឈ្មួញនិងអាជីវករសូមអំពាវនាវដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ ប្តេជ្ញាលុប បំបាត់អំពើពុករលួយតាមដង ផ្លូវ ចាត់វិធានការទប់ស្កាត់អំពើ ពុករលួយក្រុមមន្ត្រីគយតាមដងផ្លូវនិងនៅតាមច្រកដាក់ការ សេុីបអង្កេតស្រាវជ្រាវអោយសុីជម្រៅទៅលើមេៗការិយាល័យច្រកមុឺនជ័យច្រកបន្ទាយចក្រី. ច្រកកោះរការ និងច្រកផ្សេងៗទៀតក្រោមការគ្រប់គ្រងលោក មួង ដារ៉ា មេសាខា គយនិងរដ្ឋាករខេត្តព្រៃវែង ដែលបើកអោយក្រុមរបស់ខ្លួនប្រព្រឹត្តរបៀបអំពើពុករលួយនេះផង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក មួង ដារ៉ា ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ ៕មានត