ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៣នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន.!

ភ្នំពេញ៖កម្លាំងជំនាញការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី សរុបចំនួន១៣នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន៖ ករណីទី១៖ កាលពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៦នាក់ (ស្រី០១ នាក់) ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿង ញៀន នៅចំណុចបន្ទប់ជួលលេខ២០ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជយ ទី២ ខណ្ឌមានជ័យ និងបន្តទៅមួយកន្លែងទៀត នៅចំណុចផ្លូវបេតុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង៦នាក់ រួមមាន ៖ ១.ឈ្មោះ លឹម ទ្រី ហៅក្រៅ ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ។ ២.ឈ្មោះ ភិន ចន្ទតារា ហៅក្រៅ តួ ភេទប្រុស អាយុ៣០ឆ្នាំ។ ៣.ឈ្នោះ ឯក សូណា ហៅក្រៅ ណា ភេទប្រុស អាយុ៣៩ឆ្នាំ។ ៤.ឈ្មោះ ហោ រតនះ ភេទប្រុស អាយុ១៨ឆ្នាំ ។ ៥.ឈ្មោះ សុីង សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ។ ៦.ឈ្មោះ ចាន់ ឧត្តមស្រីណា ភេទស្រី អាយុ ៣២ឆ្នាំ។

ករណីទី២៖ កាលពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស ទី ហៅ ធា, តាវែង ភេទប្រុស អាយុ៤៧ឆ្នាំ ពាក់ព័ន្ធករណីគ្រឿង ញៀន នៅចំណុចលើផ្លូវវេងស្រេង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ករណីទី៣៖ កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿង ញៀន នៅចំណុចមុខមន្ទីរពេទ្យបង្អែកព្រែកព្នៅ ផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។ ជនទាំង០២នាក់ រួមមាន៖ ១.ឈ្មោះ ប៉ុម ពេជ្រ ហៅឌី ភេទប្រុស អាយុ២៥ឆ្នាំ, ២.ឈ្មោះ ប៉ែន វុធ ហៅ ប៉ោភេទប្រុស អាយុ២៩ឆ្នាំ។

ករណីទី៤៖ កាលពី ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន ចំណុច ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនទាំង០៥នាក់ រួមមាន៖ ១.ឈ្មោះ ចែម លីហួរ ភេទប្រុស អាយុ ១៥ ឆ្នាំ។ ២.ឈ្មោះ ប៊ុនថន វឌ្ឍនៈ ភេទប្រុស អាយុ ១៤ឆ្នាំ។ ៣.ឈ្មោះ ឈឺន សុឃីម ភេទប្រុស អាយុ ៣៧ឆ្នាំ។៤.ឈ្មោះ ឃុន សំ ណាង ភេទប្រុស អាយុ ២១ឆ្នាំ។៥.ឈ្មោះ ស្រាង និមេត ភេទប្រុស អាយុ ២១ឆ្នាំ។

ករណីទី៥៖ កាលពី ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ុន ឆារ៉ាត់ ហៅក្រៅ សាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវវេងស្រេង ក្បែរក្លឹបមីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!