ខេត្តកំពត ៖ ល្បែងសុីសងជល់ មាន់តាមប្រព័ន្ធអនឡាញខុស ច្បាប់ ជាច្រើនកន្លែងនៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុង “តារាងបាល់ទះ” គ្មានស្លាកយី ហោ ស្ថិតនៅភូមិកំពង់បាយត្បូងនិង ភូមិកំពង់បាយ កំពុង គៀងគរប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងចេញចូលលេងដោយសេរីយ៉ាងអនាធិបតេយ្យ រីឯ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបនោះទេ!មហាជនដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានទទួលលាភសក្ការៈនិងផលប្រយោជន៍ ពីម្ចាស់បនល្បែងហើយ!ទើបមិនធ្វើការបង្រ្កាបទុកអោយម្ចាស់បន ល្បែងធ្វើអ្វីៗតាមអំពើចិត្ត ។
ប្រភពពីប្រជាពលរដ្ឋបានបន្តថា ល្បែងសុី សងជល់មាន់តាមប្រព័ន្ធអនឡាញខុសច្បាប់ បើកលេងចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ លាន រាប់មុឺនដុល្លារ ស្រែកហ៊ោកញ្ជ្រៀវត្រហឹងកងរំពងយ៉ាងអនាធិបតេយ្យចំណែក ឯលោកអភិបាលក្រុងកំពតនិងលោកអធិការក្រុងកំពត នាំគ្នារក្សាភាពស្ងៀមស្ងាត់! បណ្ដោយអោយទីតាំងនេះនៅតែបន្តបើកអោយក្រុមអ្នកញៀនល្បែងចេញចូលលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យបំផុត ធ្វើឲ្យពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមាន ការព្រួយបារម្ភភ័យខ្លាចពីបញ្ហាអសន្តិសុខសង្គមនិងអំពើចោរ កម្មចោរលួច. ចោរឆក់. ចោរ ប្លន់.ចោរគាស់ផ្ទះ គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារ ដើម ចមកើតចេញពីល្បែងសុីសងនេះឯង។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់លោកម៉ៅ ធនិន្ទ អភិបាលខេត្តកំពតនិងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ ដ្ឋាននគរបាលខេត្តកំពតមេត្តាចាត់មន្រ្តីក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាបទីតាំងល្បែងសុីសងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់ដែលស្ថិតនៅក្នុងភូមិកំពង់ បាយត្បូងនិងភូមិកំពង់បាយសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ក្នុងតារាងបាល់ទះដែលបើកអោយក្រុមអ្នកញៀនល្បែងសុី សងបើកលេងយ៉ាងគគ្រឹក គគ្រេងអោយមានប្រសិទ្ធភាពផង!អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផៃ្ទ ផងទាន។មានត