ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អ្នក​ឧកញ៉ា ហ៊ី គឹ​ម​ហុង អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» រួម​ទាំង​អង្គរក្ស ចំនួន​១៣​នាក់ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ.!

ភ្នំពេញ ៖ តាមប្រភពសេចក្តីរាយការណ៍​បានអោយ​ដឹង​ថា អ្នក​ឧកញ៉ា ហ៊ី គឹ​ម​ហុង ជា​អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» រួម​ទាំង​អង្គរក្ស ចំនួន១៣នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញចាប់ខ្លួន​បញ្ជូន​ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច ឡោម​ព័ទ្ធ​ចាប់ខ្លួន​អ្នកឧកញ៉ា និង​គូរកន ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្រុមហ៊ុន​ពិភព​ដី​មាស ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ប្រភពបានបន្ត​ថា នៅ​ពេល​សមត្ថកិច្ច​ចូល​ធ្វើការ​សាសាកសួរអ្នក​ឧកញ៉ា នៅ​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវ​កង​អង្គរក្ស​ររបស់ អ្នក​ឧក ញ៉ា បាន​វាយ​មក​លើ​សមត្ថកិច្ច បណ្ត​ល​ឲ្យ​មាន​របួស​ជើង​ផង​ដែរ ខណៈ​ពេល​ដែល​សមត្ថកិច្ច​ចូល​ធ្វើការ​សាសាកសួរ អ្នក​ឧក ញ៉ា បន្ទាប់​ពី​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​ពាក់ព័ន្ធ​នឹង​រឿង​លុយ​ថ្លៃ​ការ​ទិញ​ដី ។

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​ទៅ​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ប្រាក់​ថ្លៃ​ការ​ទិញ​ដី​។ បន្ទាប់​មក នៅ​វេលា​ម៉ោង​ប្រមាណ​ជា​២​រសៀល​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​តវ៉ា ដុត​កង់​ឡាន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។

សូម​រម្លឹក​ថា លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ចេញ​លិខិត​កោះកោះហៅអ្នក​ឧកញ៉ាហ៊ី គឹ​ម​ហុង និង​ឧកញ៉ា ចេ​ង សង្ហា​ក់ ដែល​ឧកញ៉ា​ទាំង​២​រូប​នេះ គឺជា​អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​»ត្រូវ​មក​ជួប​ជជែក​ដោះស្រាយ​គ្នា ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៤៨៤​គ្រួសារ ក្នុង​នោះ​មក​ពី​ស្រុក​ឈូក​, ស្រុក​ដង​ទង​, ស្រុក​ទឹកឈូ និង​ស្រុក​បន្ទាយមាស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​មក នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ប៉ុប៉ុន្តែអ្នក​ឧកញ៉ា​ទាំង​២​នាក់ មិន​បាន​ចូលខ្លួន​មក​បំភ្លឺ​នោះ​ទេ បែរជា​ចាត់​តំណាង​ម្នាក់ មក​ជួប​ប្រជាពលរដ្ឋ​រង​គ្រោះ ទៅ​វិញ ទាំង​ដែល​មិន​អាច​ដោះស្រាយ​អ្វី​បាន​ទាំងអស់ ។

ប្រជាពលរដ្ឋ ដែល​បាន​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដី​មាស ម្នាក់​ៗ​អស់​រាប់​ម៉ឺន​ដុល្លារ សុទ្ធ តែ​បាន​និយាយ​ទាមទារ​ថា ខ្លួន​មិន​ទទួល​បាន​ប្រាក់​ការ​ពី​ក្រុមហ៊ុន​ទេ និង​សុំ​អោយ​ក្រុមហ៊ុន​សង​ប្រាក់​ដើម​ឲ្យ​គ្រប់​ចំនួន ដែល​ខ្លួន​បាន​ដាក់​អោយ​ក្រុមហ៊ុននោះ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!