ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

“កាសុីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅតែបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងដដែល រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភាពស្ងៀមស្ងាត់.!

ខេត្តព្រៃវែង៖ប្រភពពីពលរដ្ឋដែលរស់នៅក្បែរ” កាស៊ីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពុងត្របែក ខេត្តព្រៃវែង បានអោយដឹងថា “កាស៊ីណូយីហោ ៣៣” ច្រក ព្រំដែនស្វាយអាង៉ោងនៅតែបើកអោយពល រដ្ឋខ្មែរចូល លេងល្បែងស៊ីសងយ៉ាងគគ្រឹក គគ្រេងដដែល  រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ឃុំ ស្រុក នាំគ្នារក្សាភាពស្ងៀមស្ងាត់។

ប្រភពបានបន្តអោយដឹងថា”កាសុីណូយីហោ ៣៣” ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងរាល់ថ្ងៃនោះគ្មានច្បាប់អនុញាតនោះទេ! ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងខេត្ត ទើបម្ចាស់កាសុីណូ៣៣ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះលោក ជា សុមេធី អភិ បាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆនស្នងការនគរបាលខេត្តព្រៃវែង ទើបកាន់តំណែងថ្មី នោះតើហ៊ានបង្រ្កាប ម្ចាស់ “កាស៊ីណូយីហោ ៣៣”ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងផ្ទុយពីច្បាប់អនុ ញ្ញាតិនោះដែរឬ?។

ប្រជាពលរដ្ឋសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែង សុីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យទីតាំង”កាស៊ីណូយីហោ ៣៣ “នៅច្រកព្រំដែនស្វាយអាង៉ោងដែលបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុី សងជល់មាន់បៀអាប៉ោងយូគីខុសច្បាប់និងល្បែងច្រើនប្រភេទទៀតនៅក្នុង “កាសុីណូយីហោ ៣៣” ច្រកព្រំដែនស្វាយអាង៉ោងនេះ ផង។
ក្រុមញៀនល្បែងចេញចូលក្នុង”កាសុីណូយី ហោ ៣៣” បានបន្ថែមថា ភាគច្រើនអ្នកទៅចូលលេងល្បែងនៅទីនោះសុទ្ធ តែពលរដ្ឋខ្មែរដែលញៀននឹងល្បែងនាំគ្នាជិះឡាននិងម៉ូតូសេរីទំនើបៗ រាប់សិបគ្រឿងមកពីបណ្តាខេត្តនានាចូលទៅលេងល្បែងដោយសេរីយ៉ាងរំភើយជារៀងរាល់ថ្ងៃក្នុងកាសុីណូយីហោ ៣៣ នោះ។
មហាជនក៏ដូចប្រជាពលរដ្ឋស្រុកកំពង់ត្រ បែក រងចាំមើលកណ្តាប់ដៃលោក ជា សុមេធី អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែង វិធានការបែបណាទៅលើម្ចាស់”កាស៊ីណូយីហោ ៣៣ ដែលបើកពង្វក់អោយពលរដ្ឋខ្មែរ ចូលលេងល្បែងសុីសងផ្ទុយច្បាប់អនុញាតិនោះ? ឬ មួយទុកអោយម្ចាស់”កាស៊ីណូយីហោ ៣៣” ធ្វើព្យុះភ្លៀងគៀងគរពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់បៀអាប៉ោងយូគីខុសច្បាប់និងល្បែងផ្សេងៗទៀតចាញ់ឈ្នះរាប់ពាន់រាប់មុឺនដុល្លារក្នុងមួយថ្ងៃៗហើយតែងបង្ក អសន្តិសុខសង្គម បញ្ហាអំពើចោរកម្មចោរ លូច.ចោរឆក់. ចោរប្លន់. ចោរគាស់ផ្ទះ.គ្រឿង ញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។ មហាជនដាក់ការសង្ស័យថា ប្រហែលម្ចាស់ “កាស៊ីណូយី ហោ ៣៣” បានផ្ដល់ផលប្រយោជន៍ប្រចាំថ្ងៃ ខែជូនអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ឋក្នុងមូលដ្ឋាន ឃុំ ស្រុក ខេត្ត រួចរាល់អស់ ហើយទេដឹង? បានជានាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមចាត់វិធានការទប់ស្កាត់បង្ក្រាប ដើម្បីអោយស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចរបស់រាជរដ្ឋាភិ បាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃនិងអោយស្របតាមបទបញ្ជារ របស់សម្តេចក្រឡាហោម ស ខេង ផងទាន។

បញ្ហានេះដែលលោក ជា សុមេធី អភិបាលខេត្តព្រៃវែងលោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងនិងលោក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរចាត់ វិធានការបង្រ្កាបម្ចាស់ ” កាសុីណូយីហោ៣៣ ” នៅច្រកព្រំដែនស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃ វែង ដែលបើកអោយប្រជាពលរដ្ឋខ្មែរចូល លេងល្បែងសុីសងខុសច្បាប់នេះអោយមានប្រសិទ្ធភាព ៕មានត

Filed in: Uncategorized

Recent Posts

Bookmark and Promote!