ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

កាសុីណូគ្មានស្លាកយីហោនៅ “ច្រកដូង៧ដើម” ប្រចាំឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកអោយពលរដ្ឋខ្មែរចូលលេងគគ្រឹកគគ្រេងបង្កជាជំលោះតឹងសសៃរកស្ទើរប្រើហិង្សាដាក់គ្នាទៅហើយរវាងអ្នកចាក់និងអ្នកសុីសង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តត្បូងឃ្មុំ ៖ ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៧ចំណុចអោយមន្រ្តីថ្នាក់ក្រោមជាតិអោយអនុវត្តមិនតែប៉ុណ្ណោះទេដាក់ទាំងបទបញ្ជាដល់ អភិបាល ទាំង ២៥ រាជធានី ខេត្ត អោយបិទបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស មិនអនុញ្ញាតមានល្បែងសុីសងឡើយ ។ ដោយ ឡែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផ្គើន បទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ! ហ៊ានអោយម្ចាស់កាសុីណូគ្មានស្លាក់យីហោ “ច្រកដូង៧ដើម ” ឃុំដារ ស្រុកមេមត់ បើល្បែងសុីសងអោយលពរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងអនាធិប តេយ្យបំផុត។ជាក់ស្តែងកាលពីថ្ងៃសៅរ៍ទី២២ ខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះមានករណីជំលោះឈ្លោះប្រកែកតឹងសរសៃរកដាក់គ្នារវាងអ្នកចាក់និងអ្នកសុីសងស្ទើរប្រើអំពើហិង្សាដាក់ទៅហើយ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នាដេកលក់ស្ងាត់ ឈឹងយ៉ាងរំភើយហាក់គ្មានរឿងអ្វីកើតឡើងនៅក្នុងមូលដ្ឋានខ្លួន។

ប្រភពបន្តថាល្បែងសុីសងបង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោ “ច្រកដូង៧ដើម ” ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មួយកន្លែងនេះអាងខ្នងបង្អែករឹងមាំក្នុងខេត្តចាំជួយ ទើបបុគ្គលឈ្មោះ ស្រ៊ុន ម៉េងលឹម មិនញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានដែលចុះអនុវត្តច្បាប់ឡើយ។ មិនតែប៉ុណ្ណោះបុគ្គលឈ្មោះ ស្រ៊ុន ម៉េងលឹម គៀងគរប្រមូលផ្តុំពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននានាដែលមកពីទីជិតឆ្ងាយចូលទៅលងល្បែងសុីសងខុសច្បាប់ដែលបើកបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ “ច្រកដូង៧ដើម” ប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួមមាន៖ជល់មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រីនិងយូគីខុសច្បាប់យ៉ាងពេញបន្ទុកចាញ់ឈ្នះរាប់ពាន់រាប់មុឺនដុល្លារ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចឡើយ។

ទីតាំងកើតហេតុនេះស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រីឯអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានឃុំ.ស្រុក.ខេត្ត បាននាំគ្នារក្សាភាពស្ងៀមស្ងាត់! ទុកអោយម្ចាស់បនល្បែងសុីសងបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ”ច្រកដូង៧ដើម” បើកបន្តអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយសេរីដដែលមិនខ្វល់ការបង្រ្កាបរបស់សមត្ថកិច្ចឡើយ។

ប្រភពពីក្រុមអ្នកញៀនល្បែងសុីសងចេញចូលទៅលេងនៅទីនោះបានអោយដឹងថា ម្ចាស់ បនល្បែងមានឈ្មោះស្រ៊ុន ម៉េងលឹមនិងឈ្មោះ វ៉ា បើកបង្កប់នៅក្នុងកាសុីណូគ្មានស្លាកយី ហោ”ច្រកដូង៧ដើម” ប្រចាំភូមិដារ ឃុំដារ ស្រុមេមត់ តែងតែអួតអាងប្រាប់ពល រដ្ឋខ្មែរដែលអតិថិជនញៀនល្បែងមកពី គ្រប់ទិសទីជិតឬឆ្ងាយថាចូលមកលេងល្បែងសុី សងគ្រប់ប្រភេទកន្លែងខ្លួនធានាសុវត្ថិភាព ១០០% នាំគ្នាសើចសប្បាយ ស្រែកហ៊ោ កញ្ជៀវ យ៉ាងអនាធិបតេយ្យមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះទេ។ប្រជាពលរដ្ឋរស់នៅក្បែរបនល្បែងបង្កប់ក្នុង កាស៊ីណូ គ្មានស្លាកយីហោ “ច្រកដូង៧ដើម ” កំពុងព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម អំពើចោរកម្មចោរលួច.ឆក់. ប្លន់.គាស់ផ្ទះ. គ្រឿងញៀន និងប្រើអំពើហឹង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។

ដូច្នេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសូមអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិនិងលោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងស៊ី សងទូទាំងប្រទេសមេត្តាដាក់កម្លាំងមន្រ្តីជំនាញខេត្តក្រោមឱវាទចុះពិនិត្យទីតាំងបនល្បែងសុីសងខុសច្បាប់បង្កចលាចលអសន្តិ សុខសង្គម ដែលបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ នៅ “ច្រកដូង៧ដើម”ដែលកំពុងបើកចំហរអោយពលរដ្ឋ ខ្មែរចូលទៅលេងយ៉ាងគគ្រឹក គគ្រេងដែលមានម្ចាស់ឈ្មោះស្រ៊ុន ម៉េងលឹម នេះផងទាន ។

ដែលបញ្ហានេះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបើពិតមិនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ គួរចាត់ វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ “ច្រកដូង៧ដើម” អោយមានប្រសិទ្ធភាពអោយស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផង៕មានត

Filed in: Uncategorized

Recent Posts

Bookmark and Promote!