ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ៖ ប្រកាស​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ពឹងពាក់​សេវា​ពី​អ្នក​​រត់ការ​ក្នុង សង្កាត់ -​ខណ្ឌ​

ភ្នំពេញ​៖   អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន ត្រូវ​បញ្ឈប់​ការ​ពឹងពាក់ ផ្នែក​សេវា ពី​អ្នក​រត់ការ ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​ឥតប្រយោជន៍ និង​មាន​ភាព​អូសបន្លាយ​។

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខណ្ឌ និង​ថ្នាក់​សង្កាត់​ទាំងអស់​នៅ​ជុំវិញ រាជធានី​ភ្នំពេញ​ត្រូវ ប្តូរ​គោលជំហរ​ពី​អ្នកដឹកនាំ​ទៅ​ជា​អ្នក​យកចិត្ត​ទុក ដាក់​ផ្តល់​សេវា​សារ ធា​រណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​ទំនុកចិត្ត​មក​លើ​រដ្ឋបាល​សាធារណៈ​។ លោក​អភិបាល បាន​ថ្លែង​ដូច្នេះ នៅក្នុង​ពិធី​ប្តូរ​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅសង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ កាលពី​ព្រឹក​ថ្ងៃទី​១៤ មករា ដើម្បី​ធានា​និរន្ត រ​ភាព​ការងារ និង​បំរើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​។ លោក​អភិបាល​បានបញ្ជាក់​ថា ចាប់ពី​ពេលនេះ​តទៅ ប្រជាពលរដ្ឋ​ខ្លួនឯង​ទាំងអស់ ត្រូវ​ស្វែងយល់ឲ្យ​កាន់តែ​ស៊ីជម្រៅ ក្នុង​ការ​មក​ទទួល​សេវាសាធារណៈ ដូចជា ការធ្វើ​សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ពិសេស​អត្តសញ្ញាណ​ប័ណ្ណគ្រួសារ ត្រូវតែ​ធ្វើ​នៅ​សង្កាត់ ចំណែក​សេវា​ជំនាញ​ផ្សេងៗ​ពាក់​ពន្ធ័ទៅ​សុរិយោដី ធ្វើ​ស្លាក​លេខ​ម៉ូតូ ឬ​អាជីវកម្ម​ត្រូវ​ទៅ​កាន់​ត​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ដែល​មាន​ស្នាក់ការ​នៅ​តាម​សាលា​ខណ្ឌ​នី​មួយៗ ។

​លោក​បាន​បន្តថា ការ​ទៅ​ទទួល​សេវា​សាធារណៈ​ដោយ​ខ្លួនឯង ដូចជា​នៅ​សាលាសង្កាត់ និង​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ក្តី គឺ​មាន​ប្រសិទ្ធភាព ភាព​សក្តិ​សិទ្ធ តម្លាភាព គណនេយ្យភាព រយៈពេល​ខ្លី ច្បាស់លាស់ អាច​ជឿ​ទុកចិត្តបាន តម្លៃថោក និង​ប្រកបដោយ​គុណភាព​ល្អ ។ តាមរយៈ​នេះ លោក​បាន​បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​មិន​គួរ​ទៅ​ពឹងពាក់​អ្នក​រត់​ការ​បន្ត​ទៀត​ឡើយ ដើម្បី​បញ្ជៀ​ស​បាន​នូវ​ជន​ឆ្លៀត​ឱកាស​កេងចំណេញ ដោយហេតុ​ថា កន្លង​មក​ពួក​អ្នក​ទាំងនេះ​បាន បំប៉ោង​តម្លៃ​បង្កើតបានជា​អំពើពុករលួយ ឬ​ការ​បំប៉ោង​សេវាសាធារណៈ ដែល​ធ្វើឲ្យ​មន្ត្រី​អ្នកផ្តល់​សេវា​ជាប់​ឈ្មោះ​មិនល្អ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​មក​លើ​អាជ្ញាធរ​ដែល​ជា​ថ្នាក់​ដឹង​នាំ​ទៅ​វិញ​។​

​លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ បានទទួល ស្គាល់​ថា ការ​មក​ទទួល​សេវា​សាធារណៈ​ដោយ​ខ្លួនឯង នៅតាម​សង្កាត់ ឬ​ការិយាល័យ​ច្រកចេញ ចូល​តែ​មួយ​នា​ពេលបច្ចុប្បន្ន  គឺជា​ប្រការ​មួយ​ល្អ​ដោយ​មិន​ចំណាយ​លុយ​ក្រោម​តុ និង​គ្មាន​អំពើពុករលួយ​។ ទោះជា​យ៉ាងនេះ​ក្តី​លោក​ថា  អាជ្ញាធរ​គួរតែបង្កើត​យន្តការ​បន្ថែម​ទៀត ដោយ​កំណត់​តម្លៃ និង​រយៈពេល​ផ្តល់​សេវា​ឲ្យបាន​ច្បាស់លាស់ កន្លែង​ផ្តល់​សេវា ត្រូវ​មាន​ដំណោះស្រាយ​ពិតប្រាកដ កុំ​រត់​ទៅ​ពឹងពាក់​កន្លែង​ផ្សេង ហើយ​មន្ត្រី​ផ្តល់​សេវា​ត្រូវមាន​អកប្បកិរិយា និង​ពាក្យ​សម្តី​ឲ្យបាន​សមរម្យ​ជា​មុន​។ ជាមួយគ្នានេះ  អាជ្ញាធរ​រាជធានី​ត្រូវ​ពន្លឿន​ការបង្កើត​ការរិយលយ័​ច្រកចេញចូល​តែ មួយ​ឲ្យបាន​គ្រប់ខ​ណ្ឌ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា​៖ ការិយាល័យ​ច្រក​ចេញចូល​តែមួយ គឺជា​កន្លែង​ប្រមូលផ្តុំ​សេវា សាធារណៈ​ដែល​មាន​គុណភាព ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ ជាគោលការណ៍​រាល់​ទម្រង់​បែបបទ និង​លិខិត​ផ្សេងៗ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដើម្បី​បំពេញ ត្រូវបាន​រៀបចំ​អោយមាន​លក្ខណៈ សាមញ្ញ ខ្លី ច្បាស់លាស់ និង​ងាយ​យល់ ហើយ​ចំណែក​ប្រជាពលរដ្ឋ​ខ្លះ​មិន​ចេះអក្សរ មិន​អាច​បំពេញ​លើ​សំណុំ​បែបបទ​នោះ​បាន មន្ត្រី​ផ្នែក​ជួរមុខ នៃ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ជួយ​បំពេញ​ជូន​ដោយ​គ្មាន​គិត​កម្រៃ​សេវា​អ្វី​ឡើយ​។ ដោយឡែក នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ចំនួន​៨​ខ័ណ្ឌ ហើយ  មាន​នៅ​ខណ្ឌ​ដូនពេញ ចំការមន ទួលគោក ពោ​សែន​ជ័យ សែន​សុខ ៧​មករា ដង្កោ និង ខណ្ឌ​ឬ​ស្សី​កែវ ចំណែក​ខណ្ឌ​ដែល​មិនទាន់មាន គឺ​មាន​ខណ្ឌ​ច្បារអំពៅ មានជ័យ ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ​ព្រោះ​ជា​ខណ្ឌ​ដែល​ទើប​បង្កើត​ថ្មី ៕

pasovheatvong

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!