ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

រាជរដ្ឋាភិបាលកម្ពុជា បញ្ចេញនូវរថយន្ត ចំនួនពី៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនីទៅកាន់ស្រុកកំណើត សម្រាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ.!

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញបញ្ជា ឱ្យរដ្ឋមន្ត្រីក្រសួងការ ងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអភិបាលរាជធានីភ្នំពេញ បញ្ចេញនូវរថយន្ត ចំនួនពី ៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនីទៅកាន់ស្រុកកំណើត សម្រាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។

ក្នុងសារជាសំឡេងតាមតេឡេក្រាម នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អភិបាលរាជធានីភ្នំពេញ និងជូនចំពោះកម្មករ កម្មការិនីទាំងអស់ សម្ដេចតេជោ  ហ៊ុន សែន មានប្រសាសន៍ថា  ដូចដែលបានដឹងហើយថារាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករ កម្មការិនី បានឈប់សម្រាលរយៈពេល៣ថ្ងៃ ដើម្បីធ្វើដំណើរ ទៅចូលរួមធ្វើការបោះឆ្នោត។ សម្ដេចបន្តថាដោយសារតែតម្រូវការនៃការធ្វើដំណើរមានចំនួនច្រើន មធ្យោបាយដឹកជញ្ជូនរបស់យើងពិតជាមានបញ្ហាដែលអាចបង្កើននូវការពិបាកក្នុងការធ្វើដំណើរដោយខ្វះមធ្យោ បាយឬការដំឡើងថ្លៃជាដើម។ សម្ដេចគូសបញ្ជាក់ថា  ក្នុងន័យនេះដើម្បីសម្រួលទៅដល់កម្មករកម្មការិនីរបស់យើងសម្រាប់ការធ្វើដំណើរទៅកាន់ស្រុកកំណើតធ្វើការបោះ ឆ្នោត សម្ដេចបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ ធ្វើការបញ្ចេញរថយន្តក្នុងរង្វង់ ៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនី ទៅតាមបណ្ដា ខេត្ត សម្រាប់ធ្វើការបោះឆ្នោត។ សម្ដេចនាយករដ្ឋមន្ត្រីបានធ្វើការណែនាំច្បាស់ថា៖«ការដឹកជញ្ជូននេះធ្វើឡើងដោយគ្មានការរើសអើងគណបក្សនយោបាយណាមួយទេ។ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយ។យើងដឹកគ្រប់និន្នាការនយោបាយ ហើយយើងក៏មិនដឹងថា តើនរណាត្រូវបោះ ឆ្នោតឱ្យនរណានោះឡើយ។ យើងដឹកដោយគ្មានការរើសអើងនោះទេ។ដូច្នេះវាមិនមែនជាការសូកប៉ាន់ សម្រាប់ដោះដូរជាមួយនិងសន្លឹកឆ្នោតនោះទេ»។សម្ដេចក៏បានស្នើឱ្យមានការរៀបរយឱ្យបានច្បាស់លាស់ សម្រាប់ខេត្តណាតម្រូវការប៉ុន្មាន ព្រោះវាខុសគ្នាពីស្ថានភាពកាលពីពេលបុណ្យចូលឆ្នាំ ដោយពេលចូលឆ្នាំ យើងបានផ្ដល់រថយន្តយ៉ាងច្រើនសម្រាប់ផ្លូវទៅខេត្តសៀម រាប ដោយនៅទីនោះគឺមានអង្គរសង្ក្រាន្ត។ ក៏ប៉ុន្តែសម្រាប់ការបែងចែកកម្មករ ដែលមកធ្វើការនៅទីក្រុងភ្នំពេញវាខុសប្លែកពីស្ថានភាពកាលពីចូលឆ្នាំកន្លងទៅនេះ។ ដូច្នេះសូមឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវធ្វើការជាមួយនិងសាលារាជធានីភ្នំពេញដើម្បីបែងចែកទៅ តាមផ្លូវដែលមានកម្មករច្រើនមកធ្វើការនៅទីក្រុងភ្នំពេញ។
សម្ដេចលើកឡើងថា វាមិនមែនខេត្តសៀម រាបទៀតទេ ប្រហែលជាអាចនៅខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ ចាម ឬខេត្តដទៃទៀតឯណេះទៅវិញ ឬ ត្រឹមខេត្តកំពង់ធំ។ ឯខេត្តសៀមរាប គឺប្រហែលជាមានចំនួនមិនច្រើន តែផ្លូវជាតិលេខ៥ ក៏មានចំនួនច្រើន។ ដូច្នេះក្នុងចំនួននេះ ត្រូវតែមានការបែងចែកច្បាស់លាស់ ដើម្បីធានាថា កម្មករ កម្មការិនីរបស់យើង ត្រូវបានទទួលនូវការដឹកជញ្ជូន ហើយការដឹកជញ្ជូននេះទៀតសោត គឺគ្មានការយកកម្រៃណាមួយឡើយ។សម្ដេចបានស្នើឱ្យសាលារាជធានីភ្នំពេញ ត្រៀមរៀបចំពីឥឡូវ ដើម្បីឱ្យមានអ្នកបើកបរបានត្រឹមត្រូវ ជាមួយនិងការយកចិត្តទុកដាក់ ទៅលើសុខុមាលភាពរបស់កម្មករ កម្មការិនី ដែលត្រូវធ្វើដំណើរទៅធ្វើការបោះឆ្នោត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា ការដឹកជញ្ជូននេះនឹងបន្ធូរបន្ថយនូវការលំបាកនិងចរន្តនៃការស្ទះខ្វះមធ្យោ បាយដឹកជញ្ជូនដែលសព្វថ្ងៃនេះមធ្យោ បាយដឹកជញ្ជូនមានរថយន្តឈ្នួល រថយន្តតាក់ស៊ី ក៏ប៉ុន្តែនៅពេលដែលកម្មករចេញរាប់សិបម៉ឺននាក់ទៅនោះ គឺពិតជានឹងធ្វើឱ្យមានការលំបាកទៅដល់មធ្យោបាយដឹកជញ្ជូន ហើយអាចកម្មករ កម្មការិនីខ្លះទៀត គឺមិនមានមធ្យោបាយធ្វើដំណើរ ហើយខ្ជិលធ្វើដំណើរទៅតែម្ដង។ ទន្ទឹមនេះ ដើម្បីលើកទឹកចិត្ត និងសម្រួលឱ្យអ្នកបោះឆ្នោតទាំងអស់ គឺត្រូវតែបញ្ចេញរថយន្តក្នុងរង្វង់ ៣០០ ទៅ៣៥០គ្រឿង សម្រាប់បម្រើឱ្យការងារនេះ ហើយពេលដែលដឹកទៅ ក៏ត្រូវតែដឹកត្រឡប់មកវិញ។ នេះគឺជាកិច្ចការដែលត្រូវធ្វើ នៅក្នុងរយៈពេលនោះ ក៏ប៉ុន្តែសូមកុំភ្លេចឱ្យសោះថា អ្នកបើកបរបររថយន្ត ពួកគេត្រូវទទួលបាននូវលទ្ធភាពនៃការបោះ ឆ្នោត គឺមិនអាចនឹងមិនធ្វើការបោះឆ្នោតបានឡើយ។សម្ដេច ថ្លែងបន្ថែមថា ដូច្នេះសូមឱ្យយកចិត្តទុកដាក់ទៅលើបញ្ហានេះ ថ្ងៃទី២២ កក្កដាចាកចេញ ថ្ងៃទី២៤ កក្កដា វិលត្រឡប់ ប៉ុន្តែធានាធ្វើយ៉ាងណាឱ្យអ្នកបើកបរ រថយន្តបានបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដាផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ទទួលបានការណែនាំនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសអភិបាលរាជធានីភ្នំពេញ ក៏ដូចជា កម្មករ កម្មការិនី ត្រៀមរៀបចំ អ្នកណាខ្លះដែលត្រូវជិះរថយន្ត ហើយធ្វើដំណើរដោយមធ្យបាយបែបណា៕ប្រភពAKP
Filed in: Uncategorized

Recent Posts

Bookmark and Promote!