ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

​រឿង​អំពើពុករលួយ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កោះកុង យក់ សង្វាត ត្រូវបាន​លាតត្រដាង

ខេត្ត​កោះកុង ៖ ក្រោយ​ពី​បណ្តាញ​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​អំពី​រឿង​អាស្រូវ​ពុករលួយ​របស់លោក​ប្រធាន​មន្ទីរ​និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​ខេត្ត​កោះកុង យក់ សង្វាត និង​លោកស្រី​អនុប្រធាន​ការិយាល័យ​រដ្ឋបាលនិ​ង​ហិរិញ្ញ​វត្ថុ​ឈ្មោះ ម៉េង សុវណ្ណ មល្លិកា និង​បក្ខពួក​ផ្សេងទៀត បាន​ធ្វើឲ្យ​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​មួយ​នេះ​សម្តែង​ការគាំទ្រ​ចំពោះ​ការចុះផ្សាយ​និង​ថែម​ទាំង​ទំលាយ​រឿងអាស្រូវ​ជាច្រើន​ទៀត​របស់​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​សំរាប់​ចុះផ្សាយ​។​

​តាម​ប្រភព​បានឲ្យដឹង​ថា​ចាប់​តាំង​ពី​ខែ​មីនា​ឆ្នាំ​២០១២​ក្រោយពី​លោក យក់ សង្វាត បាន​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​ខេត្ត​កោះកុង​បន្ត​ពី​លោកស្រី រ័ត្ន យ៉ង នោះ​ភ្លាម​គឺ​លោក​ប្រធាន​មន្ទីរ យក់ សង្វាត បាន​បង្កើត​យុទ្ធសាស្ត្រ​និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកស្រី ម៉េង សុវណ្ណ មល្លិកា ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​កឹបកេង​ថវិកា​ជាតិ​លើ​គ្រាប់​ជំពូក​។ គ្រាន់​តែ​លោក យក់ សង្វាត បាន​ឡើង​ជា​ប្រធាន​មន្ទីរ​ភ្លាម​គាត់​បាន​កឹបកេង​ប្រាក់បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ឆ្នាំ​២០១២ ហើយ​ភ្លាមៗ​នោះ​រូបគាត់​បាន​យកលុយ​ទៅ​ទិញ​ដី​មួយ​កន្លែង​នៅ​ភូមិ​ស្មាច់​ង៉ាន សង្កាត់​ស្មាច់មានជ័យ ក្រុង ខេមរៈភូមិន្ទ និង​ក្រោយមក​នៅ​ចុងឆ្នាំ​២០១៤ គាត់​បាន​ចំណាយ​ថវិកា​សាងសង់​ផ្ទះ​លើ​ទីតាំង​ដី​ខាងលើ ដែល​តាម​ការវាយតម្លៃ​និង​ត្រូវ​ចំណាយ​ថវិកា​មិនតិច​ជាត​១០​ម៉ឺន​ដុល្លារ​នោះទេ​។​

​តាម​ប្រភព​បានឲ្យដឹងថា នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤​លោក​ប្រធាន​មន្ទីរ យក់ សង្វាត បាន​កឹបកេង​ថវិកា​មាន​ដូច​ជា​ថវិកា​សម្ភារ​ផ្គត់ផ្គង់​ថែទាំ ថវិកា​ផ្គត់ផ្គង់​សំភារៈ​ផ្នែក​រដ្ឋា​បាល​ថ្លៃឈ្នួល​និង​បន្ទុក​(​អ​សង្ហារិម​) ការថែទាំ​និង​ជួសជុល​អាគារ ការថែទាំ​និង​ជួសជុល​មធ្យោ​បាន​ដឹកជញ្ជូន ការថែទាំ​និង​ឧបករណ៍​ការិយាល័យ ការទំនាក់ទំនង​និង​ផ្សព្បផ្សាយ​សារ​ធារណៈ ចំណាយ​ទូទាត់​សោ​ហុយ​ក្នុងប្រទេស កឹ​បកេង​ប្រាក់​ដំណើរ​លំហែ​និង​សិក្សា និង​ថវិកា​សម្រាប់​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​នៅតាម​សហគមន៍​។​ល​។​

​តាម​ប្រភព​បានឲ្យដឹងថា ចំពោះ​ថវិកា​ដែល​លោក យក់​សង្វាត និង​បក្ខពួក​កឹបកេង​បានគឺ​ក្នុង​មួយ​ឆ្នាំៗ​គឺ​មាន​ចំនួន​ចន្លោះ​ពី​ជិត​៣០០​លាន​រៀល​ទៅ​៤០០​លាន​រៀល​។ ជាក់ស្តែង​កន្លងទៅ​គឺ​ដូចជា​ប្រាក់​រេ​ជ្ជទ័យ​ក្នុង​មួយ​ជុំ​ជា​២០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​មាន​៨​ជុំ​គឺ​ត្រូវបាន​លោក​ប្រធាន​មន្ទីរ​កឹបកេង​ស្ទើរ​ទាំងស្រុង​។ ចំណែក​ប្រាក់​ទូទាត់​សោ​ហុយ​ក្នុងប្រទេស​ដែល​ក្នុង​មួយ​ឆ្នាំ​មាន​ជាង​៥០​លាន​រៀល​គឺ​ត្រូបបាន​លោក​ប្រធានម​ន្ទីរ​ស៊ីដាច់​មិនតិច​ជាង​ពាក់កណ្តាល​។ ចំពោះ​របប​ប្រេង​ឥន្ទនៈ​ក្នុង​មួយឆ្នាំចំ​ណាយជិត​៣០​លាន​រៀល​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ប្រេង​នេះ​មាន​តែ​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​។ ចំណែក​មន្ត្រី​ដែល​មិនមែន​បក្ខពួក​គឺ​បាន​យ៉ាងច្រើន​១០​ទៅ​២០​លីត្រ ហើយ​មន្ត្រី​ខ្លះ​មិន​បាន​ស្គាល់​របប​ប្រេង​របស់​មន្ទីរ​មួយ​លីត្រ​ក៏មានដែរ​។ ចំពោះ​ប្រេង​នៅសល់​ជាង​ពាក់កណ្តាល​គឺ​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​ទាំងអស់​។ រីឯ​ការចំណាយ​លើ​ការសាងសង់​អាគារ​មន្ទី​រ​គឺ​ក្នុង​មួយ​ឆ្នាំៗ​គឺ​ចាយ​អស់​មិន​តិច​ជាង​២៥០​លាន​រៀល ៣​ឆ្នាំ​ជាប់​គ្នា​អាគារ​មន្ទីរ​នៅ​តែ​ធ្វើ​មិន​ហើយ បូក​រួម​ទាំង​ប្រធាន​មន្ទីរ​ចាស់​ឡើង​៤​ឆ្នាំ​ចំណាយ​ប្រាក់​សរុប​ខ្ទង់​១០០០​លាន​រៀល​ទៅហើយ បែរ​ជា​ទៅជិត​ហើយ​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​របស់​លោក​ប្រធាន​មន្ទីរ​ទៅវិញ​ចំពោះ​ការចំណាយ​លើ​ការសាងសង់​មន្ទីរ​នេះ​បើ​គ្មាន​អំពើពុករលួយ​គឺ​មន្ទីរ​ប្រហែលជា​សាងសង់​រួច​តាំងពី​ចុង​ឆ្នាំ​២០១២​និង​ចំណាយ​ថវិកា​មិន​លើសពី​៣០០​លាន​រៀល​នោះទេ​។​

​ចំណែក​ប្រាក់​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​ក្នុង​មួយ​ឆ្នាំៗ​បាន​ចំណាយ​អស់​ប្រាក់​ជាង​៨០​លាន​រៀល​សម្រាប់​បណ្តុះ​បណ្តា​ចំនួន​៩​វគ្គ​តែ​ធាតុ​ពិត​ការចំណាយ​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៣​គឺ​អស់​ត្រឹម​ជិត​២០​លាន​រៀល​និង​បង្រៀន​បានត្រឹមតែ​៦​វគ្គ ហើយ​នៅពេល​មានការ​សួរ​ដេញដោល​ពី​ក្រុមអធិការកិច្ច លោក​ប្រធាន​មន្ទីរ យក់ សង្វាត ឆ្លើយ​ថា​ការបង្រៀន​៣​វគ្គ​ទៀត​គឺ​ផ្តល់​ជូន​អោយ​មជ្ឍមណ្ឌល​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​ជា​អ្នក​ទទួល​អនុវត្ត​ជំនួស​ការិយាល័យ​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​ទៅវិញ​។​

​នៅ​ឆ្នាំ​២០១៤​ថវិការ​សំរាប់​បណ្តុះ​បណ្តា​បាន​ចំណាយ​អស់​ជាង​៨០​លាន​រៀល​ដដែល​និង​បង្រៀន​បាន​ចំនួន​៩​វគ្គ​តែ​ការចំណាយ​ថវិការ​ជាក់ស្តែង​គឺ​អស់​យ៉ាយច្រើន​ត្រឹមតែ​៣០​លាន​រៀល​នៅសល់​ប៉ុន្មាន​គឺ​លោក​ប្រធាន​មន្ទីរ​និង​បក្ខពួក​ស៊ីដាច់​ទាំងអស់​ដោយ​មិន​អោយ​សល់​ឆ្អឹង​ទៀតផង​។ ចំណែក​ថវិកា​ដំណើ​រលំ​ហែ​និង​សិក្សា​ក្នុង​មួយ​ឆ្នាំៗ​បាន​ចំណាយ​ជិត​២០​លាន​រៀល​ប៉ុន្តែ​ការចំណាយ​ពិត​អស់​យ៉ាងច្រើន​៥​លាន​រៀល​គឺ​សល់​ប៉ុន្មាន​គឺ​ស៊ី​ទាំងអស់​។​

​សម្រាប់​នៅ​ឆ្នាំ​២០១៤​នេះ​មន្ទីរ​ការងារ​ខេត្ត​កោះកុង​បាន​ចំណាយ​ថវិកា​ទិញ​រថយន្ត​មួយ​គ្រឿង​ម៉ាក់​NISSAN​សេរី​ឆ្នាំ​២០០៧​អស់​ចំនួន​ទឹកប្រាក់​១២០​លាន​រៀល ដោយ​លោក​ប្រធាន​មន្ទីរ យក់ សង្វាត ជា​អ្នក​កាន់​ប្រាក់​ទៅ​ទិញ មិនមែន​តាម​រយៈ​លទ្ធ​កម្ម​ដែល​ផ្ទុយ​ពី​និតិ​វិធី​ហិរិញ្ញវត្ថុ បើ​តាម​ការពិនិត្យ​តម្លៃ​រថយន្ត​នេះ​នៅលើ​ទីផ្សារ​ពិតប្រាកដ​មាន​តម្លៃ​យ៉ាងច្រើន​ត្រឹមតែ​១៨០០០​ទៅ​២០០០០​ដុល្លា​ដូច្នេះ​គេ​អាច​កឹបកេង​ប្រាក់បាន​៤០​លាន​រៀល​យ៉ាងតិច ៕

itsamheng

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់ៗ

Recent Posts

Bookmark and Promote!