ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី ០១ ខ្នងដែលមាន ៦ បន្ទប់ និងបន្ទប់ ទឹក ០១ខ្នង មាន ០៤បន្ទប់.!

ព្រៃវែង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានស្រុកស្វាយអន្ទរនិងស្រុកកញ្ជ្រៀច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី ០១ ខ្នងដែលមាន ៦ បន្ទប់ និងបន្ទប់ ទឹក ០១ខ្នង មាន ០៤បន្ទប់ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យា ល័យ ហ៊ុន សែន ស្វាយអន្ទរ ស្ថិតនៅភូមិពោធិ៍ចិន្ដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

 

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ស្រុកស្វាយអន្ទរ ក្នុងការបំពេញតម្រូវការចាំបាច់ក្នុងការសិក្សា របស់ក្មួយៗ ចៅៗ ដើម្បីសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស យ៉ាងសំខាន់ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍប្រទេស។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តទៀតថា ប្រភពនៃចំនេះដឹង​ គឺកេីតចេញពីការខិតខំប្រឹងប្រែងរបស់ ក្មួយៗ​ ចៅៗ សិក្សារៀនសូត្រទទូលបានចំណេះដឹង​ ដេីម្បីអភិវឌ្ឍន៍ខ្លួន​ ឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។

 

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តទៀតថា៖​ ក្រោមម្លប់សុខសន្តិភាពបានធ្វើឲ្យប្រទេស កម្ពុជា ក៏ដូចជាខេត្តព្រៃវែង មានការរីក ចម្រេីនលេីគ្រប់វិស័យ​ ជាក់ស្តែងវិស័យអប់រំ​ សាលារៀនបានរីកដុះដាលគ្រប់ទីកន្លែង​ ងាយស្រួលដល់សិស្សានុសិស្សបានសិក្សារៀនសូត្រ ក្រោមគោលនយោបាយ​ ឈ្នះ​ឈ្នះ​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេច​ អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​។ ដូច្នេះក្មួយៗសិស្សានុសិស្ស​ ត្រូវតែខិតខំប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ នឹងជួយអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។ 

 

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន​ ដែលជាឃាតករលាក់មុខយ៉ាងសាហាវ​ដែលធ្វេីឲ្យអ្នកដែលបានប្រេីប្រាស់​ ក្លាយជាមនុស្សមួយផ្សេងទៀត​ បាត់បងសតិអារម្មណ៍​ ហា៊នធ្វេីអ្វីៗគ្រប់យ៉ាង​ និងធ្វេីឲ្យប៉ះពាល់ដល់កត្តិយសក្រុមគ្រួសារ​ និងសង្គមជាតិទាំងមូល។

 

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរ ដល់រដ្ឋបាលស្រុកស្វាយអន្ទរ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការបម្រើនូវសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

 

លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានរាយការណ៍ថា៖ ក្រុមគ្រួសារលោក ឈុន គង់ និងលោកស្រី ស៊្រុន ដានី លោក ស៊ិន បូរ៉ា និងលោកស្រី ឆាម ចាន់ថា លោក ស្រូយ លីម៉ង់ និងលោកស្រី សេង ស្រីនាង សប្បុរសជនស្រុកស្វាយអន្ទរ “តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន” បាន ផ្តល់អគារសិក្សាថ្មី ០១ខ្នង មាន ០៦បន្ទប់ ដែលបានចាប់ផ្តើមសាងសង់នៅខែសីហា ឆ្នាំ២០២២ និងបញ្ចប់ការសាង សង់ជាស្ថាពរនៅចុងខែធ្នូឆ្នាំ២០២២ ដើម្បីឧទ្ទិសជូនលោកឪពុក តាំង ថៃស្រ៊ុន និងអ្នកម្តាយ ស៊ឹង មួយ ។

 

អគារសិក្សា នេះសាងសង់អំពីប្រភេទបេតុង សសរធ្នឹម ជញ្ជាំងរៀបឥដ្ឋម្ភៃ គ្រោងដំបូលធ្វើអំពីដែក និងប្រក់ក្បឿងក្បាច់ បាតក្រោម រៀបការ៉ូទាំង ០៦បន្ទប់ បង្អួច ទ្វារធ្វើអំពីដែក តុ កៅអីអង្គុយធ្វើអំពីដែកនិងឈើ។ ព្រមជាមួយនេះ ក៏បានសាងសង់បន្ទប់ ទឹក ០១ខ្នង មាន ០៤បន្ទប់ បំពាក់ប្រព័ន្ធអគ្គិសនី អំពូលភ្លើង កង្ហារ និងរៀបចំចាក់សាបបំពេញទីធ្លាជុំវិញបរិវេណអគារ ចំនួន ៤០០ ម៉ែត្រការ៉េ សរុបថវិកាចំណាយ ១០ម៉ឺន ១៦៨ ដុល្លារ។ លោក អភិបាលស្រុក បានរាយការណ៍បន្តថា  ក្រុមគ្រួសារ លោក រស់ ណេង សប្បុរសជនស្រុកស្វាយអន្ទរ “តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន” ក៏បានផ្តល់អគារសិក្សាថ្មី ០១ខ្នង មាន ០៦បន្ទប់ នៅសាលា បឋមសិក្សាថ្លាវ យូមេ ស្ថិតក្នុង ឃុំស្វាយអន្ទរ ដែលគ្រោងនឹងបញ្ចុះបឋមសិលា សាង សង់នាថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០ ២៣ ខាងមុខនេះ ដែលចំនាយថវិកាប្រមាណជាង ១០ម៉ឺនដុល្លា ផងដែរ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!