ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សម្ដេចតេជោ ហ៊ុន សែន បានហាមប្រាមដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ មិនត្រូវយកបញ្ហាពាក់ព័ន្ធសន្ដិសុខជាតិ ទៅបង្ហោះផ្ដេសផ្ដាសដោយគ្មានការអនុញ្ញាតបានឡើយ.!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០ ២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានហាមប្រាមដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ទាំងអស់ មិនត្រូវយកបញ្ហាពាក់ព័ន្ធសន្ដិសុខជាតិ ទៅបង្ហោះផ្ដេសផ្ដាសដោយគ្មានការអនុញ្ញាតបានឡើយ។

ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៨, ២៥៥ នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល, សម្ដេច តេជោ ហ៊ុន សែន បានអះអាងថា បញ្ហាសន្ដិសុខជាតិ មិនមែនជារឿងលេងសើចដែលត្រូវយកបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ ប្រសិនបើគ្មានការអនុញ្ញាត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមផ្ដាំផ្ញើអ្នកលេង Facebook ទាំងអស់ ហាមដាច់ ខាតយករឿងសន្ដិសុខជាតិ មកបង្ហោះមិនអនុញ្ញាតទេ បើគ្មានការអនុញ្ញាតខាងយោធា មិនអាចលេងសើចបានទេ។ សូមប្រាប់ឲ្យហើយ រឿងសន្ដិសុខជាតិ មិនមែនរឿងតូចតាចទេ»។

បំរាមរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២ ៣នេះ មានការបង្ហោះចែកចាយព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម Facebook ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើក ជាមួយយន្តហោះពាណិជ្ជកម្ម ខណៈសម្ដេចអះអាងថាយប់មិញនេះ មិនមានយន្តហោះគ្មានមនុស្សបើក (Drone) ហោះចូលទឹកដីកម្ពុជានោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមបានយល់ច្រឡំថា ឃើញមានយន្ដហោះ ហោះកាត់ក្រុងបាន លុង ខេត្ដរតនគិរី ជាយន្ដហោះគ្មានមនុស្ស បើករបស់ក្រុមអមិត្ត ប៉ុន្ដែផ្ទុយទៅវិញ យន្ដហោះនោះ ជាយន្ដហោះពាណិជ្ជកម្មដែលហោះហើរឆ្លងកាត់ប្រទេសកម្ពុជា។ ភ្លាមៗក្រោយការបង្ហោះសម្ដេចបានបញ្ជាឲ្យលុបចេញជាបន្ទាន់ ដើម្បីជៀសវាងការយល់ច្រឡំពីប្រជាពលរដ្ឋ។

មិនអស់ចិត្តជាមួយនឹងការឲ្យលុបចេញនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ខំចិត្តចេញសារទាំងយប់តាមបណ្ដាញ Telegram ដោយអះអាង គ្មានយន្ដហោះគ្មានមនុស្ស បើក (ដ្រូន) ហោះចូលដែនអធិបតេយ្យរបស់កម្ពុជាទៀតនោះឡើយ ខណៈកម្លាំងកងទ័ពរបស់កម្ពុជាបានតម្លើងសព្វាវុធជាច្រើនគ្រឿង ដើម្បីត្រៀមបាញ់កម្ទេចយន្ដហោះទាំងនោះ បើនៅតែគឃ្លើនហោះចូលកម្ពុជាបន្ដទៀតដូចពេលកន្លងទៅ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យកងទ័ពប្រើសំណាញ់មេឃដើម្បីបាញ់ទម្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ បន្ទាប់ពីឃើញមានការហោះហើរជាថ្មីម្តងទៀតចំនួន៧គ្រឿង កាលពីយប់ថ្ងៃទី ២៧ ខែមិថុនា។ សម្តេចក៏បានបន្ទោសថា មេទ័ពកម្ពុជាហាក់ដូចជាស្លូតបូតពេក ដែលធ្វើឲ្យពួកភេរវកម្មទាំងនោះបានចិត្ត ហើយហ៊ានហោះចូលរំលោភអធិបតេយ្យភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ថវិកា ២០ម៉ឺនដុល្លារ សម្រាប់អង្គភាពណាដែលបាញ់ធ្លាក់ដ្រូន៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!