ព័ត៌មានថ្មី
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ .!

ទីស្ដីការក្រសួងមហាផ្ទៃ៖នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ,បណ្ឌិត្យសភានគរ បាលកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម អ៊ីវ លាង អគ្គាធិការ ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍អំពីអគ្គាធិការដ្ឋានជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលថា ចំពោះការងារអធិការកិច្ចដោះស្រាយពាក្យបណ្តឹងក្នុងរយៈពេល ៤ឆ្នាំនេះ អគ្គាធិការដ្ឋាន បានធ្វើការងារអធិការកិច្ច ចំនួន ២៨៦សំណុំរឿង ក្នុងនោះ អគ្គាធិការដ្ឋាន បានទទួលពាក្យបណ្តឹង ចំនួន ៣៩៩២សំណុំរឿង, បណ្តឹងពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋ ចំនួន៨១ សំណុំរឿង, បណ្តឹងរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរ ចំនួន ១៥១០សំណុំរឿង, បណ្តឹងពាក់ព័ន្ធនឹងកំហុសឆ្គង ការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី ចំនួន ២៣៥៧សំណុំរឿង, ករណីអាជ្ញាធរជាមួយអាជ្ញាធរ ចំនួន ៨៤សំណុំរឿង ក្នុងនោះ បានដោះស្រាយបញ្ចប់ចំនួន ៣៨១៣សំណុំរឿងហើយ កំពុងបន្តនិតិវិធី ចំនួន ១៧៩សំណុំរឿង។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឡើងអានព្រះរាជក្រឹត្យ ស្ដីពីការតែងតាំងមុខតំណែង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដែលត្រូវបានតែងតាំងជាអគ្គាធិការថ្មី បានធ្វើការប្ដេជ្ញាចិត្តថា នឹងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ, អនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌និងប្រសិទ្ធភាព, អនុវត្តការណែនាំចង្អុលបង្ហាញ និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំប្រកបដោយប្រសិទ្ធភាពតម្លាភាព។
ឯកឧត្តមបានបន្តប្តេជ្ញា ប្រកាន់ខ្ជាប់នូវគុណសម្បត្តិ៤យ៉ាង គឺ ឆន្ទៈ ម្ចាស់ការ មនសិការៈ វិជ្ជាជីវៈ និងភក្តីភាព ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការងារឈរលើទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវក្នុងការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងលើកទឹកចិត្តមន្ត្រីឱ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡា ហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេច បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ីវ លាង ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តម បានបំពេញការងារ និងដឹក នាំចាត់ចែង ព្រមទាំងអភិវឌ្ឍន៍អគ្គាធិការដ្ឋាន ឱ្យមានការរីកចម្រើនជាបន្ដបន្ទាប់។ សម្ដេចបន្ដថា អគ្គាធិការដ្ឋាន គឺជាអង្គភាពមួយគាំទ្រដោយការអនុ វត្ត និងតួនាទីភារកិច្ចរបស់ក្រសួងមហា ផ្ទៃ ឱ្យកាន់តែល្អប្រសើរ។ សម្ដេចក្រឡា ហោម បន្ថែមថា ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ តែងតែមានការផ្លាស់ប្ដូរអ្នកដឹកនាំ ហើយអគ្គាធិការ ដ្ឋាន ពិតជាមានការអភិវឌ្ឍរីកចម្រើន រហូតមកដល់រយៈពេលចុងក្រោយនេះ ឃើញថា បានតម្រង់ទិសត្រឹមត្រូវច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានជឿជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ នឹងមានសមត្ថិភាព ក្នុងការបន្ដវេនពី ឯកឧត្តម អ៊ីវ លាង ហើយធ្វើយ៉ាងចាត់ចែងការងារនៅអគ្គាធិការដ្ឋាន ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សម្ដេច បានស្នើដល់ ឯកឧត្តម និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅអគ្គាធិការដ្ឋានទាំងអស់ ត្រូវបន្ដគាំទ្រ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដើម្បីអាចបំពេញតួនាទីភារកិច្ចនេះ ប្រកបដោយជោគជ័យបន្ថែមទៀត។
លើសពីនេះ សម្ដេចក្រឡាហោម បានសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទាំងអស់ និងគាំទ្រ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដើម្បីបំពេញភារកិច្ចឱ្យតែល្អប្រសើរ។ សម្ដេច បន្ដ ថា ក្រសួងមហាផ្ទៃ មានភារកិច្ចធំៗចំនួន២ រួមមាន៖ ការរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមជម្រាបជូនដែរថា នាពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្កាប់ ឯកឧត្តម អ៊ីវ លាង ពីអគ្គាធិការ នៃអគ្គាធិការដ្ឋាន មកជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ។ ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ ឯក ឯម វិចិត្រ អគ្គាធិការរង មកជាអគ្គាធិការ អគ្គធិការដ្ឋាន នៃក្រសួងមហាផ្ទៃ៕
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!